ប្រកាសជ្រើសរើស អាហារូបករណ៍អភិវឌ្ឍវិញ្ញត្តិវប្បធម៌
ទិដ្ឋភាពទូទៅ
សមាគមដើម្បីការអភិវឌ្ឍន៍និងការគាំទ្រឧស្សាហកម្មកែច្នៃនៃកម្ពុជា (សមាគមស៊ីកាដា) និងអង្គការសិល្បៈ ខ្មែរអមតៈ រីករាយ នឹងប្រកាសកម្មវិធីអាហារូបករណ៍អភិវឌ្ឍវិញ្ញត្តិវប្បធម៌ដែលជាកម្មវិធីថ្មីបង្កើតឡើងជាពិសេសសម្រាប់អ្នកកំពុងធ្វើការក្នុង និង ក្រៅវិស័យសិល្បៈវប្បធម៌ និងឧស្សាហកម្មច្នៃប្រតិដ្ឋនៅប្រទេសកម្ពុជា។
សិល្បៈខ្មែរអមតៈ និងស្ថាប័នសិល្បៈ/វប្បធម៌ចំនួន ៥ ផ្សេងទៀត បានរួមគ្នាបង្កើតសមាគមស៊ីកាដាដែលបានចុះឈ្មោះជា ផ្លូវការនៅឆ្នាំ២០២២ បន្ទាប់ពីសហគមន៍សិល្បៈបានចូលរួមក្នុងជំនួបប្រជុំពិគ្រោះយោបល់ជាច្រើនដង ដើម្បីស្វែងរកការ គាំទ្រដល់វិស័យសិល្បៈក្នុងឆ្នាំ២០២០ និង ២០២១។ ទស្សនវិស័យរបស់សមាគមដើម្បីការអភិវឌ្ឍ និងការគាំទ្រ ឧស្សាហកម្ម កែច្នៃនៃកម្ពុជា គឺចង់មើលឃើញសង្គមកម្ពុជារីកចម្រើនប្រកបដោយភាពចម្រុះនៅពេលដែលឧស្សាហកម្មច្នៃប្រតិដ្ឋ និងវប្បធម៌ត្រូវបានផ្តល់តម្លៃ និងទទួលបាននូវភាពរីកចម្រើនឈានទៅរកសក្តានុពលខ្ពស់បំផុត។ ដូចនេះដើម្បីបន្តគាំទ្រដល់វិស័យសិល្បៈ វប្បធម៌ និងឧស្សាហកម្មច្នៃប្រតិដ្ឋ អាហារូបករណ៍នេះបង្កើតឡើង ដើម្បីធនធានមនុស្សនៅក្នុងវិស័យនេះមានលទ្ធភាពកាន់តែប្រសើរឡើងក្នុងការអភិវឌ្ឍ និងគាំំទ្រវិស័យនេះ។
តាមរយៈការសិក្សាមួយស្តីពីការស្ទង់មតិអំពីតម្រូវការជំនាញក្នុងចំណោមអតីតអ្នកទទួលអាហារូបករណ៍ទស្សនវប្បធម៌ និងសិល្បករមួយចំនួន ពួកគេត្រូវការជំនាញចាំបាច់ដូចជា ជំនាញប្រមូល ចងក្រង និងវិភាគទិន្នន័យ ការចងបណ្តាញដៃគូ និងជំនាញគៀងគរការគាំទ្រជាដើម។ ជំនាញទាំងនេះសុទ្ធសឹងតែជាជំនាញ ដែលឆ្លើយតបនឹងជំនាញសំខាន់ៗ ស្របនឹងកម្មវិធីអាហារូបករណ៍អភិវឌ្ឍវិញ្ញត្តិវប្បធម៌នេះ។
ដូចនេះ កម្មវិធីអាហារូបករណ៍អភិវឌ្ឍវិញ្ញត្តិវប្បធម៌បើកប្រកាសជ្រើសរើសសិល្បករ អ្នកនិពន្ធ ប្រតិបត្តិករវប្បធម៌ (អ្នកដំឡើងពិព័រណ៍ អ្នករៀបចំមហោស្រព អ្នកគ្រប់គ្រងសិល្បៈសហគមន៍ អ្នកស្រាវជ្រាវវប្បធម៌ អ្នកបោះពុម្ព…) និងអ្នកធ្វើការក្រៅរង្វង់សិល្បៈ តែប្រើប្រាស់សិល្បៈជាមធ្យោបាយ ដើម្បីដាក់ពាក្យចូលរួមក្នុងកម្មវិធីអាហារូបករណ៍នេះ។
ទាញយកព័ត៌មានបន្ថែមអំពីសេចក្តីប្រកាសខាងក្រោម