Cicada – Khmer

កម្មវិធីអាហារូបករណ៍អភិវឌ្ឍវិញ្ញត្តិវប្បធម៌

អ្នកទទួលអាហារូបករណ៍អភិវឌ្ឍវិញ្ញត្តិវប្បធម៌ ឆ្នាំ ២០២២

សាង សុខសេរី ជាអ្នកចម្រៀងរ៉ែប អ្នកនិពន្ធ​ទំនុកច្រៀង និងអ្នកបង្កើត​មាតិកា។ នាងជាសិល្បករប្រចាំ​ផលិតកម្ម ២០៨ និងជាអ្នកផលិត​បទភ្លេង​ដើមនៅ​ផលិតកម្ម «ភ្លេង» នៅក្រុមហ៊ុន Smart។ នាងជាអតីត​សិស្សនៅ​ TinyToones ដែលនាងបាន​ទទួល​ឥទ្ធិពលពីសិល្បករ ទាំង​ក្នុងស្រុក និងអន្តរជាតិ។ នាងបាន​សរសេរ​បទភ្លេង និងចម្រៀង​ឱ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាលជាច្រើន ជាពិសេសទាក់​ទង​​នឹងសិទ្ធិស្រ្តី សុវត្ថិភាពក្នុងទីក្រុង​ជាដើម។ សព្វថ្ងៃ សេរីជាបណ្តាញ​ការងារ​​មួយនៃអង្គការ​ Mekong Cultural Hub ដែលជាវេទិកា​មួយ ដែលសេរីអាចផ្សារ​ភ្ជាប់​ទំនាក់ទំនង រវាងសិល្បករកម្ពុជា និងសិល្បករក្នុងតំបន់​មេគង្គ។ 

ស៊ន សុខឃៀង ជាអ្នកសារព័ត៌មាន និងជាផលិតករវីដេអូ មានបទពិសោធន៍​​ជាង ៨ឆ្នាំ ក្នុងការផលិតវីដេអូឯកសារ បទយកការណ៍ពីជីវិត អាជីព និងអាជីវកម្ម ក្នុងស្រុក។ បេសសកម្មរបស់នាងបច្ចប្បន្ន គឺស្វែងរកតួអង្គលេចធ្លោក្នុងស្រុក ដើម្បី សរសេរ ចងក្រង សំភាសន៍ និងផលិតជា វីដេអូឯកសារអំពី ការចាប់ផ្តើមអាជីវកម្ម ធុរកិច្ច បទពិសោធន៍ ការតស៊ូ ក្នុងការ គ្រប់គ្រងអាជីវកម្ម និងហិរញ្ញវត្ថុ ការបង្កើត ម៉ាកសញ្ញាខ្មែរ សម្រាប់ប្រកួតក្នុង ធុរកិច្ចជាតិ និងអន្តរជាតិជាដើម។ នាង ជឿជាក់ថា វីដេអូទាំងនោះជាអនុស្សាវរីយ៍ យ៉ាងស្ថិតស្ថេរ ហើយការជួយផ្សព្វផ្សាយ ពីបុគ្គលទាំងនោះជាមធ្យោបាយលើក ទឹកចិត្ត ឬផ្តល់គំរូភាពដល់យុវជន និង ស្រ្តីំជំនាន់ក្រោយផងដែរ។

អៀម ទិត្យសីហា គឺជាអ្នកនិពន្ធ និង​ដឹកនាំរឿងម្នាក់។ គាត់ជាមនុស្សមានការ ស្រមើស្រមៃច្រើន។ ជាសិល្បករ​​​​​​​​ម្នាក់ គាត់មាន​គោលបំណង​​ចង់បង្ហា​ញ និងធ្វើឲ្យ​ការស្រមើស្រមៃទាំងនេះ​ទទួលបានការគាំទ្រពីសាធារណជន។ គាត់កំពុងព្យាយាមសិក្សាពីចំណេះដឹង ផ្សេងៗដូចជា សង្គមវិទ្យា ប្រវត្តិសាស្ត្រ  វិទ្យាសាស្ត្រ ចិត្តសាស្ត្រ ព្រមទាំង នយោបាយផងដែរ។ គាត់ក៏ព្យាយាម ឈ្វេងយល់បន្ថែម ពីទម្រង់បែបបទ និងវិធីសាស្ត្រផ្សេងៗ ដែលអាចធ្វើឲ្យ ការសរសេរ និងការដឹកនាំសម្តែងមួយ កាន់តែប្រសើរឡើង។ គាត់មានជំនឿ ចិត្តថា​ថ្ងៃណាមួយ សាធារណជន ទោះបីជា​មានស្ថានភាពសង្គម វប្បធម៌ ខុសៗគ្នា ក៏អាចយល់ និងពេញចិត្តស្នាដៃ​សិល្បៈ​របស់គាត់ទាំងអស់គ្នា។

ឡាច រតនា មកពីខេត្តបាត់ដំបង និង នាងចូលចិត្តអានសៀវភៅតាំងពីក្មេង។ បន្ទាប់ពីចប់វិទ្យាល័យ នាងបានបន្ត​ការសិក្សានៅភ្នំពេញនៅដេប៉ាតឺម៉ង់​ភាសាបារាំង ផ្នែកសារព័ត៌មាន និង​ភាសាបារាំង។​ ក្រោយពីទទួល​បាន​​បរិញ្ញាបត្រ នាង​ចូលប្រឡូកក្នុង​​វិស័យ​សារព័ត៌មានរហូតដល់ឆ្នាំ ២០០៦​ មុន​នឹងចាប់អាជីពជាអ្នកបកប្រែភាពយន្ត ឯកសារ បន្ទាប់មកជាអ្នកវិភាគ​ឯកសារ នៅមជ្ឈមណ្ឌលបុប្ផាណា ក្នុងឆ្នាំ២០០៦។​ បច្ចុប្បន្នរតនាជាអ្នក​បកប្រែ សរសេរ និងអ្នក​បោះពុម្ពផ្សាយនៅ​អង្គការស៊ីប៉ា។

រី មន្នីសុវណ្ណយ៉ា (ហ្វីយ៉ា) គឺជាសិល្បករ ឯករាជ្យ​ និងជាអ្នករចនាម៉ូត ដែលមាន កំណើតមកពីខេត្តបាត់ដំបង។ ភាគច្រើន ស្នាដៃរបស់នាងគឺការសម្តែង តាមដងផ្លូវ និងគំនូរដែលឆ្លុះបញ្ចាំង ពីតថភាពសង្គម ទូទៅ ទំនោរក្នុងការបញ្ជ្រាបចំណេះដឹង​ និងចូលរួមផ្លាស់ប្តូរផ្នត់គំនិតអវិជ្ជមាន ឱ្យមានភាពប្រសើរ​ឡើង ជាពិសេសដើម្បី សមភាពយេនឌ័រ។ បច្ចុប្បន្ននាងជា ស្ថាបនិក និងជាអ្នកដឹកនាំគម្រោងសិល្បៈ និង​សុខភាពផ្លូវចិត្ត ដោយប្រើប្រាស់ សិល្បៈជាមធ្យោបាយក្នុងការផ្សព្វផ្សាយ សុខភាពផ្លូវចិត្ត ដោយរួមបញ្ចូលនឹងការ ផ្តល់សិទ្ធិអំណាចដល់ស្រ្តី និងផ្តល់ឱកាស ឱ្យយុវជនបានបញ្ចេញសមត្ថភាព និង សំឡេងរបស់ពួកគេផងដែរ។ សិល្បៈ និងសុខភាពផ្លូវចិត្ត​ត្រូវបានគាំទ្រដោយ រដ្ឋាភិបាល និងអង្គការ ក្រៅរដ្ឋាភិបាល ព្រមទាំងស្ថាប័នឯកជន។

ម៉ម សែនលាភា ជាប្រធានរដ្ឋបាល ​និងបុគ្គលិកធនធានមនុស្សដែល មានបទពិសោធន៍លើសពី១០ឆ្នាំ និង​បានបំពេញការងារនៅសហគ្រាស សង្គមហ្វារ ឬ ល្ខោនសៀកកម្ពុជាហ្វារ តាំងពីឆ្នាំ២០១៥។ លាភា ស្រលាញ់​ការងារទាក់ទងនឹងបុព្វហេតុសង្គម។ លាភា ប្រើសកម្មភាពបង្ហាញ​សក្តានុពលរបស់ខ្លួន ហើយរីករាយ​នឹងការសាកល្បងអ្វីដែលថ្មី។ ក្នុងឆ្នាំ ២០១៩ លាភាជាសហស្ថាបនិក និងជា សកម្មជនក្នុងកិច្ចការរៀបចំ មូលនិធិដើម្បី កុមារនៅសាលាហ្វារ​ពន្លឺសិល្បៈ  និង បរិស្ថាន “ Green & Grow” ដោយមាន រៀបចំព្រឹត្តិការណ៍​សិល្បៈ សៀក ល្ខោន គំនូរជីវចល និងតន្ត្រី និងការផ្សព្វផ្សាយ​ចំណេះ​ដឹងអំពីផលប៉ះពាល់នៃការ ប្រើប្រាស់ផ្លាស្ទិក។ 

ម៉ៅ កក្កដា ជាមន្រ្តីនៃនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុនៃអាជា្ញធរជាតិសំបូរព្រៃគុក ទទួលបន្ទុកការងារបុគ្គលិករដ្ឋបាល និង គ្រប់គ្រងបញ្ជីសារពើភណ្ឌ។ នៅឆ្នាំ២០១៥ នាងបានបញ្ចប់ថ្នាក់​បរិញ្ញាបត្រផ្នែកបុរាណ វិទ្យា ពីសាកលវិទ្យាល័យភូមិន្ទវិចិត្រ សិល្បៈ។ ក្រោយពីបានបញ្ចប់ការសិក្សា នៅអំឡុងឆ្នាំ២០១៦-២០១៩ នាងបាន​ចូលបម្រើការងារនៅក្រសួង​​​វប្បធម៌ និងវិចិត្រសិល្បៈ នៅអគ្គនាយកដ្ឋាន​បច្ចេកទេស​វប្បធម៌ ដោយទទួល​ខុសត្រូវ​ការងារអភិរក្ស ការលើកស្ទួយ​មត៌ក វប្បធម៌អរូបី និងជាអ្នកទទួល​បន្ទុក​​ការងារ មត៌កមនុស្សរស់។ នាងបាន​រៀបចំ​​បញ្ជី សារពើភណ្ឌ មរតកវប្បធម៌អរូបី ការធ្វើឱ្យ រស់ឡើងវិញ នូវទម្រង់វប្បធម៌អរូបី ដែលប្រឈមនឹង​ការ​បាត់បង់ កម្មវិធី មហោស្រព សិក្ខាសាលា នឹងទំនាក់ទំនង​ផ្ទាល់​ជាមួយ​ព្រឹទ្ធាចារ្យមត៌កមនុស្សរស់ និងសិល្បករតាមបណ្ដាសហគមន៍។

យ៉ា រដ្ធា ធ្វើការងារនៅសហគ្រាស​សង្គម​​ហ្វារ ប្រធានផ្នែកផលិតកម្ម។ ​រដ្ធាបាន​​ ចាប់ផ្តើមការងារនៅសហគ្រាសសង្គមហ្វារ តាំងពីឆ្នាំ​២០១៣​ ដោយបាន​​បង្កើន​ និង ផ្លាស់ចំណេះដឹង និងជំនាញពីផ្នែក សាវាកម្ម ទៅផ្នែកសម្របសម្រួល ​និង ក្លាយជាអ្នកលក់​ផលិតកម្ម។ រដ្ធាបាន ដឹកនាំការសម្តែង​នៅក្នុង និងក្រៅប្រទេស ជាច្រើន​តាមរយៈ​​ក្រុមសៀកហ្វារ។ ​រដ្ធាជា មនុស្សសំខាន់ម្នាក់នៅក្នុងការរៀបចំ​ផ្សព្វផ្សាយសិល្បៈអន្តរជាតិ​ និងមិត្តភាព នៅក្នុងប្រទេសកម្ពុជា​សម្រាប់​មហោស្រព “ទីនេះ ទីនោះ “។​ ស្នាដៃដែលរដ្ធាមាន មោទនភាពបំផុតនៅសហគ្រាស សង្គមហ្វារ គឺឱកាស​ក្នុងការ​អភិវឌ្ឍន៍ សមត្ថភាពអាជីព​របស់គាត់។