កម្មសិទ្ធិបញ្ញា និងសិទ្ធិប្រហាក់ប្រហែល
ច្បាប់ស្តីពីការការពារកម្មសិទ្ធិបញ្ញា និងសិទ្ធិប្រហាក់ប្រហែលមានគោលបំណងធានាការគោរពសិទ្ធិ អ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល និងការពារនូវផលិតផលវប្បធម៌ជាស្នាដៃអ្នកនិពន្ធ អ្នកសម្តែង ផលិតករ ហ្វូណូក្រាម និងអង្គភាពទូរសផ្សាយ សំដៅធានាការធ្វើអាជីវកម្មមួយត្រឹមត្រូវស្របច្បាប់លើ ផលិតផលវប្បធម៌ទាំងនោះ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍវិស័យវប្បធម៌។
ស្នាដៃដែលមិនស្ថិតក្រោមការការពារនៃច្បាប់នេះមាន៖
- រដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និងលិខិតបទដ្ឋានផ្លូវការនានា
- ប្រកាស សេចក្តីសម្រេច លិខិតបញ្ជាក់ សារាចរណែនាំផ្សេងៗដែលចេញដោយអង្គការរដ្ឋ
- សាលក្រមឬសាលដីកាផ្សេងៗរបស់តុលាការ
- គំនិត នីតិវិធី ប្រព័ន្ធ របៀបប្រត្តិបត្តការណ៍ ទស្សនៈនិងគោលការណ៍។
**សម្រាប់សេចក្តីលម្អិតអំពីកម្មសិទ្ធិបញ្ញា និងសិទ្ធិប្រហាក់ប្រហើល សូមចុចទីនេះ
***សម្រាប់វីដេអូពន្យល់ពិស្តារអំពីកម្មសិទ្ធិបញ្ញា សូមចុចលើតំណភ្ជាប់នេះ
Video Credit: The Sound Initiative