ចំណុចសំខាន់ខ្លីៗ៖
- ឧស្សាហកម្មច្នៃប្រតិដ្ឋជាឧស្សាហកម្មដ៏មានសក្តានុពលខ្ពស់បំផុតមួយ ដែលរដ្ឋាភិបាលជាច្រើននៅជុំវិញពិភពលោកកំពុងដាក់ ឧស្សាហកម្មច្នៃប្រតិដ្ឋ ជាគោលនយោបាយយុទ្ធសាស្រ្ត និងអទិភាព ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់គេ។
- នៅទូទាំងសាកលលោក ឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋ ទាញប្រាក់ចំណូលសរុបប្រចាំឆ្នាំប្រមាណ US$2.250 កោដិដុល្លារ និងនាំចេញច្រើនជាង US$250 កោដិដុល្លារសហរដ្ឋអាមេរិក។
- ឧស្សាហកម្មច្នៃប្រតិដ្ឋមានសារៈសំខាន់ខ្លាំងចំពោះសេដ្ឋកិច្ចនៃប្រទេសជាច្រើន និងបានផ្តល់ការងារចំនួនដ៏ច្រើនលើសលប់នៃប្រជាជន (ឧទាហរណ៍ ឧស្សាហកម្មច្នៃប្រតិដ្ឋ ផ្តល់ការងារ 2.3 លានការងារ ដល់ប្រជាជនអង់គ្លេស (ប្រជាជនសរុប 67 លាននាក់)
- ក្រៅពីផលប្រយោជន៍ដ៏ច្រើនមកលើសេដ្ឋកិច្ច គេត្រូវគិតអំពីគុណតម្លៃសង្គម និងវប្បធម៌នៃឧស្សាហកម្មច្នៃប្រតិដ្ឋផងដែរ និងគួរតែគិតគូរ បង្ការ និងកាត់បន្ថយផលប៉ះពាល់នៃឧស្សាហកម្មច្នៃប្រតិដ្ឋមកលើបរិស្ថាន។